ឯកឧត្ដម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាការងារប្រចាំខែឧសភា និងលេីកទិសដៅអនុវត្តការងារបន្ត របស់ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាការងារប្រចាំខែឧសភា និងលេីកទិសដៅអនុវត្តការងារបន្ត របស់ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្ដមសមាជិក និងក្រុមជំនួយការផ្នែក នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។